សម្រាប់ចូលរួមវេទិកាស្ថាបត្យកម្ម
🕒 កាលបរិច្ឆេទ៖ ថ្ងៃទី ២៥ ឧសភា ២០២៥
⏰ ម៉ោងចាប់ផ្ដើម៖ ១:០០ រសៀល - ៥:៣០ ល្ងាច
📍 ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC), RUPP
📥តម្លៃសំបុត្រ៖ ៥ ដុល្លារ
📥តម្លៃសំបុត្រ៖ ៤០ ដុល្លារ
“រះជាថ្មី”
នឹងត្រូវបានក្លាយជាប្រធានបទក្នុងការឆ្លុះបញ្ចាំងតាមរយៈកិច្ចការងាររបស់ស្ថាបត្យករដែលជាវាគ្មិននីមួយៗ ទាក់ទងនឹងការងារអភិរក្ស ថែរក្សា អភិវឌ្ឍ ស្រាវជ្រាវ ចងក្រង និងច្នៃប្រឌិតបង្កើតថ្មី ដែលបាននាំយកស្ថាបត្យកម្មខ្មែរឲ្យមានការទទួលស្គាល់ឡើងវិញជាថ្មីម្ដងទៀត។
វេទិកានេះនឹងផ្ដល់នូវឱកាសដល់ស្ថាបត្យកររៀមច្បង ស្ថាបត្យករជំនាន់ក្រោយ និងអ្នកជំនាញនៅលើវិស័យពាក់ព័ន្ធបានចូលរួមជាមួយគ្នាជាសហគមន៍ ក្នុងការដោះស្រាយនិង អភិវឌ្ឍមជ្ឈដ្ឋានជុំវិញប្រកបដោយនិរន្ដរភាព និងនវានុវត្តន៍នៃស្ថាបត្យកម្ម។ ជាមួយគ្នានេះដែរ វត្តមានចូលរួមជាវាគ្មិនកិត្តិយសពីបណ្ដាស្ថាបត្យករមានស្នាដៃផ្សេងៗជាច្រើន នឹងត្រូវបានចូលខ្លួនមកធ្វើបទបង្ហាញ ចែករំលែក និងជជែកពិភាក្សាក្រោមខ្លឹមសារ (Theme) នៃប្រធានបទមួយរួមគ្នា។
For joining Architecture Forum
🕒 Date: May 25, 2025
⏰ Time: 1:00PM - 5:30PM
📍 Venue: Cambodia-Korea Cooperation Center (CKCC), RUPP
📥 Ticket price: $5
📥 Ticket price: $40
"The Rise" will become the central theme reflected through the work of each participating architect-speaker. These works span across conservation, preservation, development, research, compilation, and innovative creation—efforts that have collectively brought renewed recognition to Khmer architecture.
The Architecture Forum will provide a platform for emerging architects, the next generation of practitioners, and professionals from related fields to come together as a community. It offers an opportunity to collaboratively address and develop sustainable and innovative approaches to architecture. In addition, the presence of guest speakers will enrich the forum through presentations, knowledge sharing, and discussions centered around a unified theme.