[ENGLISH VERSION BELOW]
ព្រឹត្តិការណ៍រត់ ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run លើកទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
ចូលរួមរត់ជាមួយពួកយើង ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី នៃការរត់ឆ្លងកាត់ឧបសគ្គនៅក្នុងតំបន់ទេសភាពវប្បធម៌ នៅអមសងខាងតម្រាយផ្លូវរត់ ឆ្ពោះទៅកាន់សំណង់ស្ថាបត្យកម្មបុរាណដ៏មហិមា នៃរមណីយដ្ឋានប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក ដ៏គួរឱ្យស្ញប់ស្ញែង ក្នុងឱកាសអបអរសាទរខួបលើកទី១៧ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥) អមជាមួយទស្សនីយភាព ការសម្តែងរបាំប្រពៃណី ឧបករណ៍ប្រពៃណីខ្មែរ និងសិល្បៈប្រចាំតំបន់ នៅខេត្តព្រះវិហារ ដើម្បីស្វាគមន៍ដល់កីឡាករ កីឡាការិនី ទាំងអស់ដែលរត់ដល់ទីបានជោគជ័យ ក៏ដូចជាការផ្តល់នូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អរួមគ្នា នៅលើ ប្រាសាទព្រះវិហារ ដ៏ពិសិដ្ឋមួយនេះ។
🔶អំពីការរត់៖
🗓 កាលបរិច្ឆេទរត់៖ ថ្ងៃទី6 ខែកក្កដា ឆ្នាំ2025
📍ទីតាំងចាប់ផ្ដើមរត់៖ ទីតាំងចាប់ផ្ដើមរត់ | Starting Point
🔶វិញ្ញាសារត់៖
- យាត្រាបេតិកភណ្ឌចម្ងាយ 1.33 KM
- ផ្លូវរត់ឌីទេពសែនជ័យចម្ងាយ 9 KM
- ផ្លូវរត់សួគ៌ាល័យចម្ងាយ 22.6 KM
- ផ្លូវរត់ជញ្ជាំងដងរែកចម្ងាយ 42.5 KM
🔶តម្លៃសំបុត្ររត់៖
- 1.33 KM ជនជាតិខ្មែរ = 18$ | ជនបរទេស = 33$
- 9 KM ជនជាតិខ្មែរ = 25$ | ជនបរទេស = 40$
- 22.6 KM ជនជាតិខ្មែរ = 35$ | ជនបរទេស = 50$
- 42.5 KM ជនជាតិខ្មែរ = 40$ | ជនបរទេស = 55$
***បញ្ជាក់៖ សំបុត្រចូលទស្សនាប្រាសាទព្រះវិហារសម្រាប់ភ្ញៀវបរទេស គឺបានបូកបញ្ចូលនៅក្នុងតម្លៃសំបុត្ររត់រួចរាល់។
——————————————————
🔶អំពីឡានធ្វើដំណើរទៅមក (ភ្នំពេញ🔁ព្រះវិហារ)៖
សម្រាប់អ្នកទិញកញ្ចប់សំបុត្រដែលមានបូកបញ្ចូលសំបុត្រឡានទៅមក (ភ្នំពេញ🔁ព្រះវិហារ)៖
ថ្ងៃទី០៥ កក្កដា ២០២៤
- ឡានចេញដំណើរពីភ្នំពេញ៖ ម៉ោង០៧៖០០ព្រឹក
- ទីតាំងចេញដំណើរ៖ ទល់មុខ អរហ្វីស CE EXPRESS ក្នុងដីបឹងកក់ អគារ One Park សង្កាត់ស្រះចក់ ក្រុងភ្នំពេញ
- ឡានទៅដល់ទីតាំងចុះ៖ ម៉ោង ០៣៖០០ រសៀល
- ទីតាំងទៅដល់ នឹងជាទីតាំងបើកសំភារះរត់៖ ម៉ូតែល សុភមង្គល - Sopheakmongkol Motel
ថ្ងៃទី០៦ កក្កដា ២០២៤ (ថ្ងៃរត់)
***បញ្ជាក់៖ សំរាប់ព្រឹកថ្ងៃទី៦ ទីតាំងចំណតឡានមាន២ គឺ ទីតាំងឡើងឡានទី១គឺនៅ ម៉ូតែល សុភមង្គល នឹងទីតាំងឡើងឡានទី២គឺនៅ រង្វង់មូលស្រអែម (មានចំងាយ៧គីឡូពីគ្នា)
- សំរាប់វិញ្ញាសាររត់ 42.5KM ឡានចេញពីទីតាំងទី១ ម៉ូតែល សុភមង្គល នៅម៉ោង 3:40AM រួចបន្តដំណើរទៅទីតាំងទី២ រង្វង់មូលស្រអែម នៅម៉ោង 4:00AM រួចបន្តដំំណើរដឹកអ្នកចូលរួមទៅគោលដៅរត់ដែលមាន ចំងាយប្រហែល ២៤គីឡូម៉ែត្រ
- សំរាប់វិញ្ញាសាររត់ 22.5KM, 9KM, 1.3KM ឡានចេញពីទីតាំងទី១ ម៉ូតែល សុភមង្គល នៅម៉ោង 4:40AM រួចបន្តដំណើរទៅទីតាំងទី២ រង្វង់មូលស្រអែម នៅម៉ោង 5:00AM រួចបន្តដំំណើរដឹកអ្នកចូលរួមទៅគោលដៅរត់ដែលមាន ចំងាយប្រហែល ២៤គីឡូម៉ែត្រ
- បន្ទាប់ពីកម្មវិធីចប់ ឡានចេញពីចំណត នាម៉ោង ១២៖០០ថ្ងៃត្រង់ ដើម្បីត្រឡប់ទៅទីតាំងដើមវិញ
- ឡានវិលកង់ចេញពីព្រះវិហារ៖ ម៉ោង០៣៖០០ រសៀល
- ឡានទៅដល់ទីតាំងចុះ៖ ម៉ោង១១៖០០យប់ ទល់មុខ អរហ្វីស CE EXPRESS ក្នុងដីបឹងកក់ អគារ One Park សង្កាត់ស្រះចក់ ក្រុងភ្នំពេញ
——————————————————
🔶អំពីការស្នាក់នៅ៖
ប្រភេទកញ្ចប់បន្ទប់គេងនៅព្រះវិហារ Check-in ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥ និង Check-out ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៥
📌ប្រភេទបន្ទប់៖ គ្រែ ២ (មនុស្សធំ ២ នាក់ ក្មេងតូច ១ នាក់ / មនុស្សធំ ៣ នាក់)
- Private Room: បន្ទប់មួយអាចគេងបានលក្ខណៈឯកជន រឺលក្ខណៈគ្រួសារ (មនុស្សធំ ០២នាក់ ក្មេងតូច ០១នាក់/មនុស្សធំ ៣ នាក់)
- Share Room: គេងបន្ទប់រួមជាមួយសមាជិកដ៏ទៃទៀតដែលចូលរួមកម្មវិធី។
***ចំណាំ៖ បន្ទប់នីមួយៗអាចគេងបានចាប់ពី ០២នាក់ ទៅ ០៤នាក់តាមប្រភេទបន្ទប់គ្រែគេង ដែលមានការរៀបចំប្រភេទបន្ទប់នីមួយៗបែងចែកតាមបន្ទប់សម្រាប់នារី និង បន្ទប់សម្រាប់បុរស ដោយក្រុមការងារ។
——————————————————
🔶ការផ្តល់ជូនសម្រាប់អ្នកចូលរួម៖
- យាត្រាចរបេតិកភណ្ឌ ចម្ងាយ 1.33 KM (ទទួលបាន: អាវយឺតដ៏ស្រស់ស្អាតពីកម្មវិធី ថង់ក្រមាសម្រាប់អ្នករត់ដល់ទីបានជោគជ័យ ទឹក ផ្លែឈើ និងអាហារពេលព្រឹក)
- ផ្លូវរត់ឌីទេពសែនជ័យចម្ងាយ ចម្ងាយ 9 KM (ទទួលបាន: ស្លាកលេខរត់, អាវយឺតដ៏ស្រស់ស្អាតពីកម្មវិធី, ថង់ក្រមា, មេដាយសម្រាប់អ្នករត់ដល់ទីបានជោគជ័យ , ទឹក ផ្លែឈើ និងអាហារពេលព្រឹក)
- ផ្លូវរត់សួគ៌ាល័យ ចម្ងាយ 22.6 KM (ទទួលបាន: ស្លាកលេខរត់, អាវយឺតដ៏ស្រស់ស្អាតពីកម្មវិធី, មេដាយ, ថង់ក្រមា, ក្រមាខ្មែរ, សម្រាប់អ្នករត់ដល់ទីបានជោគជ័យ ទឹក ផ្លែឈើ និងអាហារពេលព្រឹក)
- ផ្លូវរត់ជញ្ជាំងដងរែក ចម្ងាយ 42.5 KM (ទទួលបាន: ស្លាកលេខរត់, អាវយឺតដ៏ស្រស់ស្អាតពីកម្មវិធី, មេដាយ, ថង់ក្រមា, ក្រមាខ្មែរ, សម្រាប់អ្នករត់ដល់ទីបានជោគជ័យ ទឹក ផ្លែឈើ និងអាហារពេលព្រឹក)
——————————————————
🔶លក្ខខណ្ឌអាយុ៖
- អ្នកចូលរួម ត្រូវមានអាយុចាប់ពី 16ឆ្នាំ ឡើងទៅ គិតត្រឹមថ្ងៃកម្មវិធី
- អ្នកចូលរួមដែលមានអាយុក្រោម 16ឆ្នាំតម្រូវឱ្យមានអាណាព្យាបាលចូលរួម
🔶បើកកញ្ចប់សម្ភារះរត់៖
🗓 កាលបរិច្ឆេទយកសម្ភារៈរត់៖ ថ្ងៃទី05 ខែកក្កដា ឆ្នាំ2025
⏳ម៉ោងបើកយកសម្ភារៈរត់៖ 09:00ព្រឹក ដល់ 07:00យប់
📍ទីតាំងបើកអាវ និងស្លាកលេខ៖ Sopheakmongkol Motel
🔶ការបើកកញ្ចប់៖
- ការបើកកញ្ចប់ផ្ទាល់ខ្លួន៖ អ្នកចូលរួមដែលបានចុះឈ្មោះជោគជ័យ ត្រូវមកបើកកញ្ចប់ស្លាកសម្គាល់រត់ ដោយផ្ទាល់ នៅទីតាំងដែលបានកំណត់ Sopheakmongkol Motel
- ការបើកកញ្ចប់ជាក្រុម៖ អ្នកចូលរួមចុះឈ្មោះជាក្រុម អាចចាត់តាំងសមាជិកតំណាង មកធ្វើការបើកកញ្ចប់ស្លាកសម្គាល់រត់ ឱ្យសមាជិកក្រុមរបស់ខ្លួន
សមាជិកតំណាង ដែលមកធ្វើការបើកកញ្ចប់ស្លាកសម្គាល់រត់ ឱ្យសមាជិក្រុមរបស់ខ្លួន តម្រូវឱ្យផ្តល់ព័ត៌មានលេខទូរស័ព្ទ និង ចុះហត្ថលេខាលើឯកសារ ដើម្បីទទួលការខុសត្រូវលើការបើកកញ្ចប់ជំនួស នៅទីតាំងដែលបានកំណត់
🔶ការប្រកាសទទួលខុសត្រូវហានិភ័យ៖
ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមានសុខភាពល្អគ្រប់គ្រាន់ដើម្បីធ្វើការប្រកួត ព្រមទាំងយល់ច្បាស់ថាខ្ញុំចូលរួមដោយទទួលខុសត្រូវចំពោះហានិភ័យផ្ទាល់ខ្លួន ហើយអ្នករៀបចំកម្មវិធី នឹងមិនទទួលខុសត្រូវចំពោះហានិភ័យផ្សេងៗដែលអាចនឹងកើតមានលើរូបខ្ញុំដូចជា ការរងរបួស បាត់បង់ស្មារតី ឬប្រការណាមួយដែលកើតឡើងជាយថាហេតុក្នុងព្រឹត្តិការណ៍នេះ។
——————————————————
🔶ប្រភេទសំបុត្រ៖
- សំបុត្ររត់
- សំបុត្ររត់ + សំបុត្រឡានទៅមក (ភ្នំពេញ🔁ព្រះវិហារ)
- សំបុត្ររត់ + សំបុត្រឡានទៅមក (ភ្នំពេញ🔁ព្រះវិហារ) + កន្លែងស្នាក់នៅ
- សំបុត្ររត់ + កន្លែងស្នាក់នៅ
——————————————————
"The third edition of the 'PREAH VIHEAR TEMPLE RUN' is a running event that is scheduled to take place on July 6, 2025, at the Preah Vihear Temple, a World Heritage Site of Preah Vihear Province, as designated by the UNSCEO."
REGISTER NOW to experience an unforgettable trail run leading to the majestic Preah Vihear Temple, a UNESCO World Heritage Site. This unique route takes you along a historic trail, surrounded by the ancient architecture and timeless beauty of the temple, perched atop the breathtaking Dangrek Mountain. Following the run, participants will be welcomed with traditional Khmer performances, featuring classical dance, traditional musical instruments, and regional cultural showcases—all set against the stunning backdrop of Preah Vihear Temple.
Don’t miss this opportunity to run through history and celebrate Cambodia’s rich cultural heritage.
🔶Event Detail
🗓 Date: 6th July 2025
📍Venue: ទីតាំងចាប់ផ្ដើមរត់ | Starting Point
🔶Categories:
- Preah Vihear Temple Walk: 1.33 KM
- Dy Tep Senchey Trail Run: 9 KM
- Sourkea Trail Run: 22.6 KM
- Dangrek Trail Run: 42.5 KM
🔶Ticket Types:
- 1.33 KM Cambodian = 18$ | Foreigner = 33$
- 9 KM Cambodian = 25$ | Foreigner = 40$
- 22.6 KM Cambodian = 35$ | Foreigner = 50$
- 42.5 KM Cambodian = 40$ | Foreigner = 55$
***NOTICE: The Preah Vihear Temple Visit Ticket for foreign visitors is already included in the running ticket price.
——————————————————
🔶 About the Round-Trip Transportation (Phnom Penh 🔁 Preah Vihear):
For participants who purchased the ticket package that includes round-trip bus transportation (Phnom Penh 🔁 Preah Vihear):
📅 July 5, 2024
-
Departure from Phnom Penh: 7:00 AM
-
Pick-up Location: Infront of CE EXPRESS - One Park In Boeung Kak Land, Sangkat Srah Chok, Phnom Penh
-
Estimated Arrival Time in Preah Vihear: 3:00 PM
-
Drop-off Location: Sopheakmongkol Motel (BIB Collection Point)
⚠️ Note: On the morning of July 6, there will be two bus pick-up points:
-
Pick-up Point 1: Sopheakmongkol Motel
-
Pick-up Point 2: Sra’aem Roundabout (approximately 7 km apart)
🏃 For the 42.5KM Race:
-
Bus departs from Pick-up Point 1 (Sopheakmongkol Motel) at 3:40 AM
-
Stops at Pick-up Point 2 ( Sra’aem Roundabout) at 4:00 AM
-
4:00AM The Bus will continues to the race starting point (approximately 24 km away)
🏃 For the 22.5KM, 9KM, and 1.3KM Races:
-
Bus departs from Pick-up Point 1 (Sopheakmongkol Motel) at 4:40 AM
-
Stops at Pick-up Point 2 ( Sra’aem Roundabout) at 5:00 AM
-
4:00AM The Bus will continues to the race starting point (approximately 24 km away)
-
After the race event finishes, buses will depart from the parking area at 12:00 PM (noon)
- 01:00PM arrive the drop off point having lunch and relax
-
Buses will leave from Preah Vihear at 3:00 PM
-
Arrival in Phnom Penh: 11:00 PM, at the same original departure location
🔶About Accommodation
Accommodation Package: Check-in on July 5, 2025, and check-out on July 6, 2025.
📌Room Type: Two beds (2 adults + 1 child / three adults)
- Private Room: One room can stay in private or family style (2 adults, 1 child)
- Share Room: Share a room with other runners who are taking part in the event.
*** Note: Each room may accommodate 2 to 4 people, depending on the type of bedroom. Each room is divided into separate rooms for men and women.
🔶RUNNING PACKAGES:
- Preah Vihear Temple Walk 1.33 KM (Package: Running t-shirt, Tote bag, Water, Fruit, Breakfast)
- Dy Tep Senchey Trail Run 9 KM (Package: Race bib, Running t-shirt, Tote bag, Medal finisher, Water, Fruit, Breakfast)
- Sourkea Trail Run 22.6 KM (Package: Race bib, Running t-shirt, Medal finisher, Tote bag, Scarf finisher, Water, Fruit, Breakfast)
- Dangrek Trail Run 42.5 KM (Package: Race bib, Running t-shirt, Medal finisher, Tote bag, Scarf finisher, Water, Fruit, Breakfast)
🔶AGE CATEGORIES:
- Participants must be 16 years of age or older on race day
- Participants under 16 years of age are required to register under parental restrictions as a group category.
📌Race Package Collection
🗓 Date: 5th July 2025
⏳Time: From 09:00 AM to 07:00 PM
📍Venue: Sopheakmongkol Motel
🔶BIB COLLECTION:
A.COLLECTING AS INDIVIDUAL
All confirmed participants need to personally come to collect the running number bib and running kit at the designated venue. Sopheakmongkol Motel
B.COLLECTING ON BEHALF OF A GROUP
The representative of each group can collect the bibs and runner kits on behalf of the group.
The representative will be required to provide contact information and sign on provided documents at the bibs collecting designated venue as guaranteed
🔶DECLARATION:
I hereby declare that I am healthy and fit, and I am aware that I participate in the competition at my own risk. The event's organizers disclaim all liability for any harm, ailment, or loss sustained during or as a result of the event.